កិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សា ផ្ដល់ការណែនាំដល់លេខាធិការដ្ឋាន ដើម្បីរៀបចំរបាយការណ៍ឆ្លើយតប របាយការណ៍របស់ក្រុមការងារតាមដាន ការអនុវត្តគោលការណ៍ណែនាំ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦
យោងសំណើរបស់ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សា ផ្ដល់ការណែនាំដល់លេខាធិការដ្ឋាន ដើម្បីរៀបចំរបាយការណ៍ឆ្លើយតប របាយការណ៍របស់ក្រុមការងារតាមដាន ការអនុវត្តគោលការណ៍ណែនាំ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សៀង ឡាប្រេស្ស ប្រធាន “គ.ជ.ប.ទ” ដោយមានការចូលរួមពី ឯកឧត្តម អនុប្រធាន “គ.ជ.ប.ទ” ឯកឧត្តម លោកជំទាវ សមាជិក “គ.ជ.ប.ទ” ឯកឧត្តមប្រធានលេខាធិការដ្ឋាន “គ.ជ.ប.ទ” ថ្នាក់ដឹកនាំ និងមន្រ្តីចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម សៀង ឡាប្រេស្ស ប្រធាន “គ.ជ.ប.ទ” បានមានប្រសាសន៍ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា លើរបាយការណ៍របស់ក្រុមការងារតាមដាន ការអនុវត្តគោលការណ៍ណែនាំ ចំនួន ១៣ ចំណុច របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងពិនិត្យ ពិភាក្សាពីបញ្ហាប្រឈម និងចំណុចខ្វះខាតមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្រប ដើម្បីរៀបចំជារបាយការណ៍ឆ្លើយតប គោរពជូន ឯកឧត្តមអភិសន្តិបណ្ឌិត។
ជាកិច្ចបន្ទាប់ ឯកឧត្តម ប្រធានលេខាធិការដ្ឋាន “គ.ជ.ប.ទ” បានអានគោលការណ៍ណែនាំ ចំនួន ១៣ ចំណុច របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងរាយការណ៍អំពីលទ្ធផលការងារសម្រេចបាន ជូនគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។
ឯកឧត្តម ប្រធាន “គ.ជ.ប.ទ” បានកោតសរសើរពីលទ្ធផលដែលបានសម្រេចកន្លងមក និងបានធ្វើការណែនាំដល់លេខាធិការដ្ឋានត្រូវយកចិត្តទុកដាក់សម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ។
ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានធ្វើការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីលេខាធិការដ្ឋាន “គ.ជ.ប.ទ” ទាំងអស់ឱ្យបន្តរក្សាស្មារតីទទួលខុសត្រូវ ខិតខំបំពេញការងារ ជាពិសេសការអនុវត្តភារកិច្ចឱ្យសមស្របតាមច្បាប់ គោលការណ៍ និងផែនការដែលបានកំណត់។ ឯកឧត្តមប្រធាន បានរលឹកដល់មន្រ្តីលេខាធិការដ្ឋាន “គ.ជ.ប.ទ” ទាំងអស់ឱ្យយកចិត្តទុកដាក់អនុវត្តន៍ការងារឱ្យបានម៉ឺងម៉ាត់ស្របតាមអនុសាសន៍ដ៏មានតម្លៃរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។



















