ឯកសារ
ការវិវឌ្ឍន៍ របស់គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម

  • អនុសញ្ញាប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម ត្រូវ បានអនុម័តដោយមហាសន្និបាទអង្គការសហប្រជាជាតិ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨៤ ចូលជាធរមាន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៨៧
  • ពិធីសារបន្ថែមលើអនុសញ្ញាប្រឆាំងទារុណកម្ម ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការស​ហ​ប្រជាជាតិនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០០២ និងចូលជាធរមាន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២​​០​០៦
  • ព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាចូលជារដ្ឋភាគី នៃពិធីសារបន្ថែមលើអនុសញ្ញាប្រឆាំងទារុណកម្ម នៅទីក្រុងញូយ៉ក នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០០៥ បានផ្តល់សច្ចាប័ន នៅឆ្នាំ២០០៦ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខៈ ន.ស/រកម/០១០៧/០០២ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២​០​០​៧
  • រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអម​នុស្ស​ធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម  ដោយព្រះរាជក្រឹត្យ លេខន​​ស​/ រកត/០៨១៧/ ៦១៧ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧
  • អនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆំាង​ទារុ​​ណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ ឬទណ្ឌកម្ម
  • ប្រកាសលេខ ១៣៣២ ប្រក ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោ​រឃៅ អំពើ អមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម