• បានធ្វើរបាយការណ៍ស្តីពីសិទ្ធិមនុស្សពាក់ព័ន្ធសមត្ថកិច្ចក្រសួងមហាផ្ទៃ តំណាងគណៈកម្មាធិការជាតិ​​​​​​ប្រឆាំងទារុណកម្ម បានពិនិត្យ និងឆ្លើយតប ចំពោះលិខិតសំណូមពររបស់តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងរបាយការណ៍របស់អ្នករាយការណ៍ពិសេសលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចំនួន ១៦លើក។
  • បានចូលរួមសហការរៀបចំសិក្ខាសាលា ជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ស្តីពីការប្រឈម និងឱកាសសម្រាប់ការងារបង្ការទារុណកម្ម ឧបត្ថម្ភមូលនិធិដោយសហគមអឺរ៉ុប និងស្ថានទូតស៊ុយអែត ប្រព្រឹត្តទៅនៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ដែលមានសិក្ខាកាមចូលរួមសរុប ៦០រូប កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០២២
  • បានចូលរួម វគ្គសុក្រឹតការ រៀបចំដោយការិយាល័យឧត្តមស្នងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ស្តីពីបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ការត្រួតពិនិត្យកន្លែងឃុំឃាំង និងការស៊ើបអង្កេតករណីសង្ស័យថាមានទារុណកម្ម និងការប្រព្រឹត្តអំពើមិនគប្បី សម្រាប់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារប៉ូលូវ៉ៃ រាជធានីភ្នំពេញ ដែលមានសិក្ខាកាមចូលរួមសរុប ៤៨រូប កាលពីថ្ងៃទី១៣-១៤ និងថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២២។