លទ្ធផលការងារសម្រេចបានរយៈពេល ៥ឆ្នាំ របស់ គ.ជ.ប.ទ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ រហូតមកដល់ឆមាសទី១ ឆ្នាំ២០២៣ លើការងារបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ នៅតាមបណ្តារាជធានី ខេត្ត បានចំនួន ២៥រាជធានី ខេត្ត ស្មើ ២៤លើក ដែលមានសមាសភាពចូលរួមមកពី ស្ថាប័នពាក់ព័ន្ធដូចជា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អយ្យការអមសាលាដំបូង និងសាលាដំបូងរាជធានី ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ខណ្ឌ ពន្ធនាគារ រាជធានី ខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការមិនមែនរដ្ឋាភិបាលធ្វើការងារការពារសិទ្ធិមនុស្ស មានសិក្ខាកាមចូលរួមសរុបចំនួន ២ ៨១៨រូប
- ក្នុងនោះការចុះបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ផ្ទាល់តាមរយៈសិក្ខាសាលា បានចំនួន ១៩រាជធានី ខេត្ត សិក្ខាកាមចូលរួមមានចំនួន ២ ៤៨៦រូប
- ការបណ្តុះបណ្តាលតាមប្រព័ន្ធ Online (Video Conference) ចំនួន 0៦ខេត្ត សិក្ខាកាមចូលរួមមានចំនួន ៣៣២រូប
- ការផ្សព្វផ្សាយតាមបណ្តាញសង្គម និងទូរទស្សន៍ បានចំនួន ២០៥លើក
លទ្ធផលការងារក្នុងឆ្នាំនីមួយៗមានដូចខាងក្រោម៖
ខែធ្នូ ឆ្នាំ២០១៨បានបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងការអនុវត្តបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដែលមានសិក្ខាកាមចូលរួមសរុប ១៦០រូប។
ឆ្នាំ២០១៩បានបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ចំនួន ៥ខេត្ត មានសិក្ខាកាមចូលរួមសរុប ៤៤៤រូប(កំពង់ឆ្នាំង កំពត ស្វាយរៀង កំពង់ចាម និងព្រៃវែង)។
ឆ្នាំ២០២០ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម មិនបានបើកវគ្គបណ្តុះបណ្តាល និង អបរំផ្សព្វផ្សាយនៅតាមបណ្តា រាជធានី ខេត្ត នោះទេ ដោយរាជរដ្ឋាភិបាលបានណែនាំ មិនអនុញ្ញាតឱ្យមានកម្មវិធីជួបជុំ ព្រោះមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ឆ្នាំ២០២១
ក/ការបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយផ្ទាល់ បានបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ចំនួន ៤ខេត្តមានសិក្ខាកាមចូលរួមសរុប ២៩៤រូប(ឧត្តរមានជ័យ បន្ទាយមានជ័យ រតនគិរី និងមណ្ឌលគិរី)។
ខ/ ការបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយតាមប្រព័ន្ធ Online បានបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយតាម Online (Video Conference) ចំនួន 0៥លើក (០៦ខេត្ត) មានសិក្ខាកាមចូលរួមសរុប ៣៣២រូប (ខេត្ដស្ទឹងត្រែង ខេត្ដក្រចេះ ខេត្ដត្បូងឃ្មុំ ខេត្ដកំពង់ស្ពឺ ខេត្ដតាកែវ និងខេត្ដកែប)។
ឆ្នាំ២០២២បានបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយចំនួន ៦ខេត្ត មានសិក្ខាកាមចូលរួមសរុប ៧៩៨រូប(ព្រះវិហារ កំពង់ធំ កោះកុង ព្រះសីហនុ ពោធិ៍សាត់ និងបាត់ដំបង) ។
ឆមាសទី១ ឆ្នាំ២០២៣បានបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ចំនួន ០៤ រាជធានី ខេត្តមានសិក្ខាកាមចូលរួមសរុប ៧៩០រូប(ប៉ៃលិន សៀមរាប កណ្តាល និងរាជធានីភ្នំពេញ)។