លទ្ធផល ការងារនីតិកម្ម និងជំនួយផ្នែកច្បាប់អាណត្តិទី១
ចាប់ពី ខែធ្នូ ឆ្នាំ២០១៨ រហូតមកដល់បំណាច់ឆមាសទី១ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានចុះត្រួតពិនិត្យតាមផែនការសកម្មភាព របស់ខ្លួន នៅតាមកន្លែងដកហូតសេរីភាពនានា ទូទាំងប្រទេស ចំនួនសរុប ២៣១គោលដៅ ដោយបានជួបសម្ភាសន៍ជាមួយមន្រ្តីជំនាញពាក់ព័ន្ធ សរុប ៦៩២រូប និងជនត្រូវបានដកហូតសេរីភាព ចំនួន ៥០០រូប។
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានចុះអង្កេត និងស្រាវជ្រាវ ករណីចោទប្រកាន់សង្ស័យថាមានទារុណកម្ម ទៅលើជនត្រូវបានដកហូតសេរីភាព គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានចុះអង្កេត និងស្រាវជ្រាវ ករណីចោទប្រកាន់សង្ស័យថាមានទារុណកម្ម ទៅលើជនត្រូវបានដកហូតសេរីភាព ចំនួន ២៦ករណី ក្នុងនោះទទួលពាក្យបណ្តឹង ចំនួន ០២គ្រួសារ ជនរងគ្រោះចំនួន ០៧ករណី ពីបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមនានាចំនួន ១៩ករណី (៧៣គោលដៅ) ដោយបានជួបសម្ភាសន៍ជាមួយមន្រ្តីពាក់ព័ន្ធចំនួន ១១០រូប និងសាក្សីចំនួន ១០៦រូប។ ជាលទ្ធផលយើងបានរកឃើញភាពមិនប្រក្រតីចំនួន ២១ករណី ដែលបណ្តាលឱ្យជនដែលត្រូវបានដកហូតសេរីភាព រងរបួស ធ្ងន់ធ្ងរ ឬជួនកាលរហូតដល់ស្លាប់ក៏មាន។
លក្ខណៈនៃការប្រព្រឹត្តទារុណកម្មគឺ៖
- ការប្រើអំពើហិង្សាដោយមន្រ្តីមានសមត្ថកិច្ចចំនួន ១១ករណី
- ការធ្វេសប្រហែស របស់អ្នកទទួលខុសត្រូវ គ្រប់គ្រង កន្លែងដកហូតសេរីភាពចំនួន ១០ករណី ដោយផ្តល់ឱកាសឱ្យ ជនជាប់ឃុំឈ្លោះប្រកែកគ្នារហូតដល់ប្រើអំពើហិង្សាទៅវិញទៅមក
- មាន៥ករណីទៀត គ.ជ.ប.ទ អង្កេតស្រាវជ្រាវរកមិនឃើញដូចការចោទប្រកាន់តាមពាក្យបណ្តឹង និងព័ត៌មានទទួលបានពីបណ្តាញសង្គមនានានោះទេ។
លទ្ធផលការងារក្នុងឆ្នាំនីមួយៗមានដូចខាងក្រោម៖
ខែធ្នូ ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យ កន្លែងដកហូតសេរីភាព នៅក្នុងខេត្តចំនួន ០៦ មាន ០៨គោលដៅ ដោយបានជួបសម្ភាសន៍ជនពាក់ព័ន្ធ ចំនួន ៥៤រូប ក្នុងនោះមានមន្ត្រីគ្រប់គ្រងចំនួន ២៤រូប និងជនដែលត្រូវបានដកហូតសេរីភាពចំនួន ៣០រូប។
ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យតាមផែនការសកម្មភាពប្រចាំឆ្នាំនៅកន្លែងដកហូតសេរីភាព ក្នុង ១៦រាជធានី ខេត្ត មាន ៣៥គោលដៅ ដោយបានជួបសម្ភាសន៍ជនពាក់ព័ន្ធចំនួន ១៣១រូប ក្នុងនោះមានមន្រ្តីគ្រប់គ្រងចំនួន ៥១រូប និងជនដែលត្រូវបានដកហូតសេរីភាពចំនួន ៨០រូប។ ចុះអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹង និងតាមបណ្តាញសារព័ត៌មានចំនួន ៩ករណី មាន១៥គោលដៅដោយបានជួបសម្ភាសន៍ជនពាក់ព័ន្ធចំនួន ៦២រូប ក្នុងនោះមានមន្ត្រីពាក់ព័ន្ធចំនួន ៣២រូប និងសាក្សីចំនួន ៣០រូប។ ជាលទ្ធផលបានរកឃើញ ចំនួន ៦ករណី៖
- ខេត្តកំពង់ចាម ២ករណី (អធិការដ្ឋាននគរបាលស្រុកកំពង់សៀម “ប្រើអំពើហិង្សាបណ្តាលឱ្យជនសង្ស័យរបួសធ្ងន់” ពន្ធនាគារខេត្ត “ជាករណីធ្វេសប្រហែស បណ្តាលឱ្យពិរុទ្ធជនស្លាប់”)
- ខេត្តបន្ទាយមានជ័យ ២ករណី (ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត “ប្រើអំពើហិង្សារហូតដល់ស្លាប់ជនសង្ស័យ” នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត “ប្រើអំពើហិង្សា គំរាម សម្លុត នៅពេលសួរចម្លើយ”)
- ខេត្តកណ្តាល (ពន្ធនាគារខេត្ត ជនជាប់ចោទស្លាប់ដោយសារជំងឺគាំងបេះដូង)
- រាជធានីភ្នំពេញ (មជ្ឈមណ្ឌលសំចតសង្គមកិច្ច “ព្រៃស្ពឺ” ជនអនាថាស្លាប់ដោយជំងឺប្រចាំកាយ)។
ឆ្នាំ២០២០ បានចុះត្រួតពិនិត្យតាមផែនការសកម្មភាពប្រចាំឆ្នាំ នៅកន្លែងដកហូតសេរីភាពក្នុង ២៥រាជធានី ខេត្ត មាន ៧៧គោលដៅ បានជួបសម្ភាសន៍ជាមួយជនពាក់ព័ន្ធ ៣៦០រូប ក្នុងនោះមានមន្ត្រីគ្រប់គ្រងចំនួន ១៨១រូប និងជនដែលត្រូវបានដកហូតសេរីភាពចំនួន ១៧៩រូប។ ចុះអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹង និងតាមបណ្តាញសារព័ត៌មាន ចំនួន ៣ករណី មាន ៨គោលដៅ ដោយជួបសម្ភាសន៍ជនពាក់ព័ន្ធចំនួន ២៨រូប ក្នុងនោះមានមន្ត្រីពាក់ព័ន្ធចំនួន ១៣រូប និងសាក្សីចំនួន ១៥រូប។ ជាលទ្ធផលបានរកឃើញ ចំនួន ៣ករណី៖
- សាលាខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ករណីនេះបានណែនាំឱ្យម្ចាស់បណ្តឹង ប្តឹងទៅតុលាការទាក់ទងការទាមទារសំណងជំងឺចិត្ត)។
- ខេត្តកណ្តាល ១ករណី (ពន្ធនាគារខេត្ត “ជាករណីធ្វេសប្រហែស បណ្តាលអោយជនជាប់ឃុំព្រួតគ្នាវាយ ទៅលើជនត្រូវចោទរហូតដល់ស្លាប់” ជនជាប់ឃុំចំនួន ១១នាក់ ត្រូវបានដាក់ទោសបន្ថែម១០ឆ្នាំម្នាក់)
- ខេត្តកំពត ១ករណី (ស្នងការដ្ឋាន “ប្រើអំពើហិង្សានៅពេលសួរចម្លើយនៅការិយាល័យប្រឆាំងគ្រឿងញៀន”)។
ឆ្នាំ២០២១ បានចុះត្រួតពិនិត្យនៅតាមផែនការប្រចាំឆ្នាំ នៅកន្លែងឃុំឃាំង ជនដែលត្រូវបានដកហូតសេរីភាពក្នុង ១៧រាជធានី ខេត្ត មាន ៥៣គោលដៅ ដោយបានជួបសម្ភាសន៍ជនពាក់ព័ន្ធ ៣១៨រូប ក្នុងនោះមានមន្ត្រីគ្រប់គ្រងចំនួន ២០៨រូប និងជនដែលត្រូវបានដកហូតសេរីភាព ចំនួន ១១០រូប។ ចុះអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹង និងតាមបណ្តាញសារព័ត៌មាន ចំនួន ៣ករណី មាន ៨គោលដៅ ដោយជួបសម្ភាសន៍ជនពាក់ព័ន្ធចំនួន ១៦រូប ក្នុងនោះមានមន្ត្រីពាក់ព័ន្ធចំនួន ១២រូប និងសាក្សីចំនួន ៤រូប។ ជាលទ្ធផលបានរកឃើញ ចំនួន ៣ករណី៖
- ខេត្តបាត់ដំបង ២ករណី (អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក “ប្រើអំពើហិង្សា និងធ្វេសប្រហែសបណ្តាលឱ្យជនដែលបានដកហូតសេរីភាពរហូតដល់ស្លាប់” និងអធិការ ដ្ឋាននគរបាលស្រុកសង្កែ ជាករណីធ្វេសប្រហែសបណ្តាលឱ្យជនសង្ស័យស្លាប់ បន្ទាប់ពីឃាត់ខ្លួន និងសួរចម្លើយ”)
- ខេត្តកំពង់ស្ពឺ (ពុំបានចុះ ដោយស្នងការដ្ឋាននគរបាលខេត្ត ធ្វើរបាយការណ៍ឆ្លើយបំភ្លឺដំណាក់កាលជំងឺឆ្លងកូវីដ១៩)។
ឆ្នាំ២០២២បានចុះត្រួតពិនិត្យតាមផែនការប្រចាំឆ្នាំ នៅកន្លែងដកហូតសេរីភាព ១៧ខេត្ត មាន ៥៤គោលដៅ ដោយបានជួបសម្ភាសន៍ជនពាក់ព័ន្ធចំនួន ៣១១រូប ក្នុងនោះមានមន្ត្រីគ្រប់គ្រងចំនួន ២១៦រូប និងជនដែលត្រូវបានដកហូតសេរីភាពចំនួន ៩៥រូប។ ចុះអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹង និងតាមបណ្តាញសារព័ត៌មាន ចំនួន ៨ករណី មាន ៣១គោលដៅ ដោយជួបសម្ភាសន៍ជនពាក់ព័ន្ធចំនួន ៦៧រូប ក្នុងនោះមន្ត្រីពាក់ព័ន្ធចំនួន ៣៨រូប និងសាក្សីចំនួន ២៩រូប។ជាលទ្ធផលបានរកឃើញ ចំនួន ៩ករណី៖
- ខេត្តតាកែវ ១ករណី (អធិការដ្ឋាននគរបាលស្រុកទ្រាំង “ជាករណីធ្វេសប្រហែស បណ្តាលអោយជនសង្ស័យ ចងកដោយខោខ្លី និងស្រោមខ្នើយរហូតដល់ស្លាប់”)
- ខេត្តក្រចេះ ១ករណី (ប៉ុសិ៍្តនគរបាលរដ្ឋបាលឃុំស្វាយជ្រះ ស្រុកស្នួល “ជាករណីធ្វេសប្រហែស បណ្តាលឱ្យមានរបួស”)
- ខេត្តកំពង់ឆ្នាំង ១ករណី (អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង “ជាករណីធ្វេសប្រហែស បណ្តាលឱ្យជនសង្ស័យ ចងករនឹងភួយរហូតដល់ស្លាប់”)
- នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ០១ករណី (សហការចាប់ជនល្មើសពីខេត្តក្រចេះ “ប្រើអំពើហិង្សា បន្ទាប់ពីប្រតិបត្តិការចាប់ខ្លួន”)
- ខេត្តកំពង់ធំ ០១ករណី (ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ “ជាករណីធ្វេសប្រហែស បណ្តាលឱ្យជនសង្ស័យស្លាប់ បន្ទាប់ពីប្រតិបត្តិការចាប់ខ្លួន និងធ្វើដំណើរតាមផ្លូវ”)
- រាជធានីភ្នំពេញ ៣ករណី (អធិការដ្ឋាននគរបាលខណ្ឌដូនពេញ “ប្រើអំពើហិង្សាបណ្តាលឱ្យជនសង្ស័យមានរបួស” សង្កាត់គោករកា ខណ្ឌព្រែកព្នៅ “ប្រើអំពើហិង្សាបណ្តាលឱ្យជនសង្ស័យស្លាប់” និងមជ្ឈមណ្ឌលសំចតសង្គមកិច្ចព្រៃស្ពឺ រាជធានីភ្នំពេញ “ជាករណីធ្វេសប្រហែស បណ្តាលឱ្យជនត្រូវបានដកហូតសេរីភាពមានជំងឺរហូតដល់ស្លាប់”
- ខេត្តត្បូងឃ្មុំ (មណ្ឌលអប់រំកែប្រែទី៣ ត្រពាំងថ្លុង)មិនដូចជាការផ្សព្វផ្សាយតាមបណ្តាញសង្គម។
ឆមាសទី១ ឆ្នាំ២០២៣បានចុះត្រួតពិនិត្យតាមផែនការប្រចាំឆ្នាំ នៅកន្លែងដែលត្រូវបានដកហូតសេរីភាពក្នុង ០១ខេត្ត (ខេត្តកោះកុង) មាន ០៤គោលដៅ ដោយបានសម្ភាសន៍ជនពាក់ព័ន្ធចំនួន ១៨រូប ក្នុងនោះមានមន្ត្រីគ្រប់គ្រងចំនួន ១២រូប និងជនដែលត្រូវបានដកហូតសេរីភាពចំនួន ៦រូប។ ចុះអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹង និងតាមបណ្តាញសារព័ត៌មាន ចំនួន ៥ករណី មាន ១១គោលដៅ ដោយបានជួបសម្ភាសន៍ជនពាក់ព័ន្ធចំនួន ៤៣រូប ក្នុងនោះមន្ត្រីពាក់ព័ន្ធចំនួន ១៥រូប និងសាក្សីចំនួន ២៨រូប។ ជាលទ្ធផលបានរកឃើញ ចំនួន ៥ករណី៖
- ខេត្តកោះកុង ១ករណី (ពន្ធនាគារខេត្ត “ប្រើអំពើហិង្សា និងជេរប្រមាថទៅលើជនជាប់ឃុំ”)
- រាជធានីភ្នំពេញ ២ករណី (មណ្ឌលអប់រំកែទី១ ១ករណី “ប្រើអំពើហិង្សា” និង១ករណី “ជាករណីធ្វេសប្រហែស” បណ្តាលឱ្យមានហិង្សារវាងជនជាប់ឃុំ និងជនជាប់ឃុំ មណ្ឌលអប់រំកែប្រែទី១)
- ខេត្តត្បូងឃ្មុំ ១ករណី (ពន្ធនាគារខេត្ត “ប្រើអំពើហិង្សាបណ្តាលឱ្យទណ្ឌិតពិការភ្នែកទាំងសងខាង”)
- ខេត្តកំពង់ស្ពឺ ១ករណី (ពន្ធនាគារខេត្តកំពង់ស្ពឺ “ជាករណីធ្វេសប្រហែស” មានអំពើហិង្សារវាងជនជាប់ឃុំ និងជនជាប់ឃុំ បណ្តាលឱ្យជនត្រូវចោទ ០១នាក់ស្លាប់ )។