លទ្ធផលការងារសម្រេចបានរយៈពេល ៥ឆ្នាំ របស់ គ.ជ.ប.ទ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ រហូតមកដល់ឆមាសទី១ ឆ្នាំ២០២៣ លើការងារបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ នៅតាមបណ្តារាជធានី-ខេត្ត បានចំនួន ២៥រាជធានី​-ខេត្ត ស្មើ២៦លើក ដែលមានសមាសភាពចូលរួមមកពីស្ថាប័នពាក់ព័ន្ធដូចជា ក្រុមប្រឹក្សារាជធានី​-ខេត្ត ក្រុង ស្រុក ខណ្ឌ រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ អយ្យការអមសាលាដំបូង និងសាលាដំបូងរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ខណ្ឌ ពន្ធនាគារ រាជធានី ខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការមិនមែនរដ្ឋាភិបាលធ្វើការងារការពារសិទ្ធិមនុស្ស មានសិក្ខាកាមចូលរួមសរុបចំនួន​ ៥.៣៧៣រូប

  • ក្នុងនោះការចុះបណ្តុះបណ្តាល​ និងអប់រំផ្សព្វផ្សាយផ្ទាល់តាមរយះសិក្ខាសាលា បានចំនួន ២១រាជធានី-ខេត្ត សិក្ខាកាមចូលរួមមានចំនួន ៤.៦៤០រូប
  • ការបណ្តុះបណ្តាលតាមប្រព័ន្ធ Online (Video Conference) ចំនួន ៦ខេត្ត សិក្ខាកាមចូលរួមមានចំនួន ៧៣៣រូប
  • ការផ្សព្វផ្សាយតាមបណ្តាញសង្គម និងទូរទស្សន៍បានចំនួន ២០៥លើក

  លទ្ធផលទទួលបានបន្ទាប់ពីចុះបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ សិក្ខាកាមមានការយល់ដឹងដូចខាងក្រោម៖

– អំពីតួនាទី និងភារកិច្ចរបស់ គ.ជ.ប.ទ 

  • លិខិតបទដ្ឋានជាតិ អន្តរជាតិទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងការប្រឆាំងទារុណកម្ម
  • វិធានអន្តរជាតិផ្សេងៗពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់ទារុណកម្ម 
  • អំពីតួនាទី និងភារកិច្ចរបស់មន្រ្តីជំនាញក្នុងការអនុវត្តទៅលើជនដែលត្រូវបានដកហូតសេរីភាព និងការទប់ស្កាត់ទារុណកម្មផ្សេងៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

          លទ្ធផលសកម្មភាពការងារក្នុងឆ្នាំនីមួយៗមានដូចខាងក្រោម៖

ខែធ្នូ ឆ្នាំ២០១៨

  បានបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងការអនុវត្តបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដែលមានសិក្ខាកាមចូលរួមសរុប ២៦១រូប

រាជធានីភ្នំពេញ (ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨)

ឆ្នាំ២០១៩

  បានបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ចំនួន ៥ខេត្តមានសិក្ខាកាមចូលរួមសរុប ៩៤៤រូប (ខេត្ដកំពង់ឆ្នាំង ខេត្ដកំពត ខេត្ដស្វាយរៀង ខេត្ដកំពង់ចាម និងខេត្ដព្រៃវែង)។

ខេត្ដកំពង់ឆ្នាំង (ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩)

ខេត្ដកំពត (ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩)

ខេត្ដស្វាយរៀង (ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩)

ខេត្ដកំពង់ចាម (ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩)

ខេត្ដព្រៃវែង (ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩)

ឆ្នាំ២០២០

  នៅក្នុងឆ្នាំ២០២០ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម មិនបានបើកវគ្គបណ្តុះបណ្តាល និងអបរំផ្សព្វផ្សាយនៅតាមបណ្តារាជធានី-ខេត្តនោះទេ ដោយរាជរដ្ឋាភិបាលបានណែនាំ មិនអនុញ្ញាតឱ្យមានកម្មវិធីជួបជុំ ព្រោះមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ឆ្នាំ២០២១

ក/ ការបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយផ្ទាល់

បានបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ចំនួន ៤ខេត្តមានសិក្ខាកាមចូលរួមសរុប ៧៩៤រូប(ឧត្តរមានជ័យ បន្ទាយមានជ័យ រតនគិរី  និងមណ្ឌលគិរី)។

ខេត្ដឧត្ដរមានជ័យ (ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១)

ខេត្ដបន្ទាយមានជ័យ (ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១)

ខេត្ដមណ្ឌលគិរី និងខេត្ដរតនគិរី (ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១)

ខ/ ការបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយតាមប្រព័ន្ធ Online

បានបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយតាម Online (Video Conference) ចំនួន ៥លើក (០៦ខេត្ត) មានសិក្ខាកាមចូលរួមសរុប ៧៣៣រូប (ខេត្ដស្ទឹងត្រែង ខេត្ដក្រចេះ ខេត្ដត្បូងឃ្មុំ ខេត្ដកំពង់ស្ពឺ ខេត្ដតាកែវ និងខេត្ដកែប)។

ខេត្ដស្ទឹងត្រែង (ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១)

ខេត្ដក្រចេះ (ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១)

ខេត្ដត្បូងឃ្មុំ (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១)

ខេត្ដកំពង់ស្ពឺ (ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១)

ខេត្ដតាកែវ និងខេត្ដកែប (ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១)

ឆ្នាំ២០២២

បានបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយចំនួន ៦ខេត្តមានសិក្ខាកាមចូលរួមសរុប ១០៩៨រូប(ខេត្ដព្រះវិហារ ខេត្ដកំពង់ធំ ខេត្ដកោះកុង ខេត្ដព្រះសីហនុ ខេត្ដពោធិ៍សាត់ និងខេត្ដបាត់ដំបង)។

ខេត្ដព្រះវិហារ (ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២)

ខេត្ដកំពង់ធំ (ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២)

ខេត្ដកោះកុង (ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២)

ខេត្ដព្រះសីហនុ (ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២)

ខេត្ដពោធិ៍សាត់ (ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២)

ខេត្ដបាត់ដំបង (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២)

ឆមាសទី១ ឆ្នាំ២០២៣

  បានបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ចំនួន ៦រាជធានី-ខេត្តមានសិក្ខាកាមចូលរួមសរុប ១.៥៤៣រូប(ខេត្ដប៉ៃលិន ខេត្ដសៀមរាប ខេត្ដកណ្តាល រាជធានីភ្នំពេញ ខេត្ដស្ទឹងត្រែង និងខេត្ដក្រចេះ)

ខេត្ដប៉ៃលិន (ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣)

ខេត្ដសៀមរាប (ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣)

ខេត្ដកណ្ដាល (ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣)

រាជធានីភ្នំពេញ (ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣)

ខេត្ដក្រចេះ (ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣)

ខេត្ដស្ទឹងត្រែង (ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣)