លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ របស់ គ.ជ.ប.ទ លើការងារបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ នៅតាមបណ្តារាជធានី-ខេត្ត បានចំនួន ៤រាជធានី-ខេត្ត ស្មើ៤លើក ដែលមានសមាសភាព ចូលរួមមកពីស្ថាប័នពាក់ព័ន្ធដូចជា ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ អយ្យការអមសាលាដំបូង និងសាលាដំបូងរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ខណ្ឌ ពន្ធនាគារ រាជធានី ខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការមិនមែនរដ្ឋាភិបាលធ្វើការងារការពារសិទ្ធិមនុស្សមានសិក្ខាកាមចូលរួមសរុបចំនួន៦៦៣រូប។
លទ្ធផលទទួលបានបន្ទាប់ពីចុះបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ សិក្ខាកាមមានការយល់ដឹងដូចខាងក្រោម៖
– អំពីតួនាទី និងភារកិច្ចរបស់ គ.ជ.ប.ទ
- លិខិតបទដ្ឋានជាតិ អន្តរជាតិទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងការប្រឆាំងទារុណកម្ម
- វិធានអន្តរជាតិផ្សេងៗពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់ទារុណកម្ម
- អំពីតួនាទី និងភារកិច្ចរបស់មន្រ្តីជំនាញក្នុងការអនុវត្តទៅលើជនដែលត្រូវបានដកហូតសេរីភាព និងការទប់ស្កាត់ទារុណកម្មផ្សេងៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួន លទ្ធផលសកម្មភាពការងារក្នុងឆមាសទី១ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
- ក្នុងនោះការចុះបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយផ្ទាល់តាមរយៈសិក្ខាសាលា បានចំនួន ២រាជធានី-ខេត្ត សិក្ខាកាមចូលរួមមានចំនួន ៤១២រូប (ស្រ្ដី ៥៤រូប)
- ការផ្សព្វផ្សាយតាមបណ្តាញសង្គម និងទូរទស្សន៍បានចំនួន ១០លើក។
ខេត្ដកំពង់ស្ពឺ (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤)
ខេត្ដត្បូងឃ្មុំ (ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤)
លទ្ធផលសកម្មភាពការងារក្នុងឆមាសទី២ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
ក្នុងនោះការចុះបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយផ្ទាល់តាមរយៈសិក្ខាសាលា បានចំនួន ២រាជធានី-ខេត្ត សិក្ខាកាមចូលរួមមានចំនួន២៥១រូប (ស្រ្ដី ២៣រូប)
ការផ្សព្វផ្សាយតាមបណ្តាញសង្គម និងទូរទស្សន៍បានចំនួន លើក
ខេត្ដតាកែវ (ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤)
ខេត្ដកែប (ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤)